១. ធ្លាប់ធ្វើឲ្យអូនធ្លាក់ជ្រោះស្នេហា
ធ្វើឲ្យរូបស្រីឈឺផ្សា ស្រក់ទឹកនេត្រាខ្លោចផ្សាឥតល្ហែរ
មានអ្នកថ្មីគេ លួងលោមប្រលោមសុំស្នេហ៍
ពេលនោះនួនល្អងជ្រើសគេ ដើម្បីភ្លេចបង ។
២. តែមានថ្ងៃមួយបងនឹកដល់ស្ងួន
បេះដូងត្រូវការនឹមនួន ទូរស័ព្ទទៅស្ងួនចង់ប្រាប់អត្ថន័យ
អូនប្រាប់ថា បេះដូងអូននៅអាល័យ
បើសិនបងព្រមវិលវៃ ចិត្តកាយចរណៃ ព្រមចាំទទួល ។
បន្ទរ. ជីវិតជួបព្រួយ បេះដូងរញ្ជួយក្នុងឱរ៉ា
ព្រោះស្រីរ៉ាយរ៉ាប់ អំពីរឿងក្ដីស្នេហ៍ថា
រូបអូននិងគេ អូនបានជ្រុលជ្រួសកាយា
ឮហើយស្ទើរសូន្យសង្ខារ អូនប្រាប់ថានៅស្នេហ៍បានទេ ?
៣. កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ
គ្រាមុនបោកប្រាស់ចិត្តម៉ុម ឲ្យអូនយំស្ទើរក្ស័យជីវី
តែសូមអូន យល់ដល់បុរសម្នាក់នេះ
កុំមានជាលើកទីពីរ បេះដូងមួយនេះ ស្នេហ៍អូនរហូត ។