១- ចាំមើលផ្លូវច្រើនរដូវចាំផ្លូវស្នេហ៍
ព្រួយម្ល៉េះទេបាត់មាសមេឆ្ងាយពីមាសម៉ុម
ចិត្តឯកានៅឯណាខ្ញុំពួនយំទ្រូងក្រៀមក្រំ
ឈរចាំបងក្រែងវិលត្រឡប់។
២- ចាំមើលផ្លូវទោះស្នេហ៍ត្រូវបែកទីទៃ
ចិត្តអាល័យតើហេតុអ្វីស្នេហ៍ឆាប់រលុប
ធ្លាប់ស្និទ្ធស្នាលប្រែដើរដល់ទីបញ្ចប់ ថ្ងៃឬយប់
ចិត្តមិនស្ងប់ទ្រូងសែនចង្អៀត។
បន្ទរ- ព្រោះបេះដូងនឹកបងពេក
ទឹកភ្នែកស្រក់មិនដឹងខ្លួន
ចាំស្រមោលស្នេហ៍ត្រឹមផ្លូវបំបែក ផ្លូវចែកស្នេហ៍ទីទៃ
អ្វីៗប្រែក្លាយជារឿងអតីត
ច្រើនរដូវចាំផ្លូវស្នេហ៍ស្នង នឹកបងចាំបងជានិច្ច
ចាំផ្លូវបងមួយជីវិតមិនប្រួលប្រែ។