១- វង់ភក្ត្រស្រស់ស្រទន់ ល្អគន់គាប់ភ្នែក
រាងដូចបបរឯកហង្សទេពមយូរា
សក់វែងខ្មៅរលោងរលើប
គួរចាប់ថើបថ្នាក់ថ្នមរក្សា
ផ្កាដួងចិត្ត។
២- បងមិនដែលស្មានសោះផ្ការុះរោយក្លិន
ទោះបីក្នុងសុបិនមិនដែលឃ្លាតស្និទ្ធ
ក្ដីសង្ឃឹមពេញក្នុងឱរា
ស្រាប់ប្រែជាស្រពោនក្រៀមស្វិត
រួមរឹតទុក្ខសោក។
បន្ទរ- ភាពខ្មៅល្អក់អូនលាក់ក្នុងចិត្ត
តែការពិតឆ្មាលាក់ក្រចក
ទើបដឹងថាមយូរាទឹកកក
ប្រហារចាក់ទ្រូងរៀមក្រៀមស្លោក
សោកសៅហ្មង។
បន្ទរ- កោតលង់ចិត្តគិតថាអូនស្មោះ
ប្រគល់អស់ស្នេហ៍ពីបេះដូង
ដល់ពេលនេះខកខុសបំណង
លង់ចិត្តស្មោះក្អែកពាក់ស្លាបហង្ស
មយូរាទឹកកក។